ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌឫស្សីកែវ បន្តរកឃេីញអ្នកឆ្លងកូវីដ-១៩ថ្មី​ ៣នាក់ទៀត​ នៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២

ចែករំលែក៖

ភ្នំពេញ៖​ លោក ជា ពិសី អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា​ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ​ អាជ្ញាធរ​មូលដ្ឋាន​ បន្តរកឃេីញករណីឆ្លងជំងឺ កូវីដ-១៩ ថ្មី​ចំនួន​៣នាក់​ ផ្ទះលេខ២២៣J ផ្លូវលេខ៥៩៩ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

លោក ជា ពិសី បានបញ្ជាក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា​ មនុស្ស​ ៣នាក់ដែលរកឃេីញវិជ្ជមាននោះ​រួមមាន​៖​ ទី១,​ បុរសអាយុ៤៣ឆ្នាំ ,ក្មេងស្រីអាយុ១៦ឆ្នាំ ,និង ក្មេងប្រុស អាយុ១២ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅទីតាំងកេីតហេតុខាងលេី។

អភិបាលខណ្ឌរូបនេះ ថ្លែងបន្តថា បច្ចុប្បន្ន​អ្នកជំងឺទាំង៣នាក់ នេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke ។

ចំណែក​ទីតាំងនេះ ត្រូវ​បានបិទជាបណ្ដោះអាសន្នកាលពីថ្ងៃម្សិលមិញ បន្ទាប់​ពីក្រុមគ្រូពេទ្យជំនាញបានយកសំណាកពួកគេរួចមកពិនិត្យ៕ដោយ​៖ស​ តារា​


ចែករំលែក៖