ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ សម្បត្តិ អញ្ជើញចែកសម្ភារនិងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ រូមនឹងមន្ត្រីសាលាខណ្ឌ បានអញ្ជើញចែកសម្ភារការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រូពេទ្យ កម្លាំងប៉ូលិសស្នងការដ្ឋានរាជធានី ប៉ូលិសខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានអរគុណដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការព្យាបាលនិងទប់ស្កាត់តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ។ ទន្ទឹមនឹងនេះក្រុមគ្រូពេទ្យ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថក៏ត្រូវមើលថែទាំនិងប្រុងប្រយ័ត្នខ្លួនឯងឲ្យបានខ្ពស់ផងដែរពីការការពារអំពីជំងឺដ៏កាចសាហាវនេះ។
អំណោយដែលចែកជូនក្រុមគ្រូពេទ្យក្នុងមណ្ឌលចត្តាឡីស័កនាពេលនោះរួមមាន៖ ម៉ាស់ពេទ្យ១កេសធំស្មើ១០០០ម៉ាស់, ទឹកសុទ្ធ៥០កេស, មី១០កេសតូច, ម៉ាស់៤ស្រទាប់១កេសធំស្មើនឹង២៥០០ម៉ាស់, សាច់ជ្រូកផាត់១កេស, កង្ហារ២០គ្រឿង។
ចំណែកកម្លាំងប៉ូលិសស្នងការដ្ឋានរាជធានីភ្នំពេញដែលឈរជើងការពារក្នុងមណ្ឌលចត្តាឡីស័កនេះទទួលបានទឹកសុទ្ធ២០កេស, មី១០កេសតូច, ម៉ាស់៤ ស្រទាប់១កេសធំស្មើនឹង២៥០០ម៉ាស់, កង្ហារ៥គ្រឿង។
ដោយឡែកប៉ូលិសខណ្ឌដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញទទួលបានទឹកសុទ្ធ១៥កេស, មី១០កេស តូច, ម៉ាស់៤ស្រទាប់១កេសធំស្មើនឹង២៥០០ម៉ាស, កង្ហារ៥គ្រឿង, ម៉ាស់ពេទ្យ៥ប្រអប់ស្មើ៥០ម៉ាស់។
រីឯកម្លាំងកងរាជអាវុធហត្ថប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញទទួលបានទឹកសុទ្ធ១៥កេស, មី១០កេសតូច, ម៉ាស់៤ស្រទាប់១កេសធំស្មើ២៥០០ម៉ាស់, កង្ហារ៥គ្រឿង,ម៉ាស់ពេទ្យ៥ប្រអប់ស្មើ៥០ម៉ាស់៕

ដោយ៖ ព្រែក សំរោង


ចែករំលែក៖