ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនិងកម្លាំងយោធា ទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ១៤នាក់រួច បញ្ជូនមកកាន់មណ្ឌលចត្តាឡីស័ក

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមានៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន ១៤ នាក់ , ស្រី ៤ នាក់ ក្នុងនោះ ក្មេងស្រី ១នាក់ និងក្មេងប្រុស ២ នាក់ ពីចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

បន្ទាប់ពីសាកសួររួចក៏បានអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ដោយ៖សូរិយា


ចែករំលែក៖