ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់សម្រេចចិត្តចង.ក សម្លាប់ខ្លួនព្រោះតែបំណុលច្រើនកាលពីរវេលាម៉ោង០៨ព្រឹកថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
សពរងគ្រោះមានឈ្មោះ ង៉ូវ សុផល ភេទប្រុស អាយុ៥៤ ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត ។
លោកបេន សំអាតអធិការស្រុកម៉ាឡៃបញ្ជាក់ថា៖នៅមុនពេលកើតហេតុបើយោងតាមការបំភ្លឺរសប់ឈ្មោះ ពៅ ពេទ្យ ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅខាងលើ បានប្រាប់ថា មានឈ្មោះ វី ភេទប្រុស ត្រូវជាសាច់ញ្ញាតិនៃសពបានខលមកខ្លួនប្រាប់ថា ឈ្មោះ ង៉ូវ សុផលនេះ បានខលទៅប្រាប់គាត់ថា ខ្លួនជំពាក់លុយគេច្រើន និងរកលេបថ្នាំសម្លាប់ខ្លួន ពេលបានដំណឹងភ្លាម ខ្លួនក៏នាំគ្នាទៅមើលដល់ផ្ទះ បន្ទាប់មកបានឃើញឈ្មោះ ង៉ូវ សុផល បានចង់.ក នៅលើដើមទៀបរួចទៅហើយ ។ បើយោងតាមការបំភ្លឺរបស់ឈ្មោះ ខុម នាង (ហៅម៉ៅ) ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ បានបំភ្លឺថា ខ្លួនបានប្រទះឃើញឈ្មោះ ង៉ូវ សុផល ភេទប្រុស អាយុ៥៤ ឆ្នាំ បានចង ក ភ្ជាប់ទៅនឹងដើមទៀប នៅចំនុចក្រោយផ្ទះប្រហែល១០ ម៉ែត្រ ជើងផុតពីដីនឹងខ្សែពណ៌ស ប្រវែងប្រហែល ២.៥ ម៉ែត្រ បន្ទាប់មកខ្លួននិងអ្នកជិតខាងបាននាំគ្នាស្រាយខ្សែនោះ ទំលាក់ចុះពីលើដើមទៀបយកទៅដល់ក្នុងផ្ទះទើបដឹងថាស្លាប់។
អធិការនគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័តមាន កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងប៉ុស្តិ៍បានសហការជាមួយកម្លាំងពាក់ព័ន្ធ គ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យឃើញថានៅលើខ្លួនសពមិនមានអ្វីក្រៅពីស្លាកស្នាមចងកនោះឡើយ។ក្រោយពីពនិត្យនិធ្វើកោសល្យវិច្ច័យរួច ក្រុមការងារចំរុះបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា