ព័ត៌មានទាន់ហេតុការណ៍៖

កងយោធាមួកខៀវ៦នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ ខណៈ៥នាក់ទៀតកំពុងបន្តព្យាបាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ កងយោធាមួកខៀវចំនួន៦រូប បានជាសះស្បើយពីជំងឺកូវីដ-១៩ ខណៈ៥រូបទៀតបាន និងកំពុងទទួលបន្តការព្យាបាលនិងមានស្ថានភាពវិវត្តទៅឈានរកការជាសះស្បើយនាពេលខាងមុខនេះផងដែរ។

នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានវាយតម្លៃពីលទ្ធផលក្នុងការព្យាបាលរោគរាតត្បាតកូវីដ-១៩ ខាងលើនេះក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងយោធាមួកខៀវដែលបាននិងកំពុងស្នាក់នៅធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ថ្លែងទៅកាន់កងកម្លាំងយោធាមួកខៀវទាំង១២០រូប (នារី៣រូប)ក្នុងទីតាំងចត្តាឡីស័ក នាយឧត្តមសេនីយ៍ សែមសុវណ្ណនី បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិង ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មាធិការជាតិ ជូនដល់កងយោធាមួកខៀវជាមួយនឹងការលើកទឹកចិត្តផ្តល់ដល់កងយោធាគ្រប់ៗរូបឲ្យជៀសឆ្ងាយពីរោគឆ្លងកូវីដនិងវិលទៅជួបជុំក្រុមគ្រួសារនាពេលឆាប់ៗខាង មុខនេះ។

នាយឧត្តមសេនីយ៍ ប្រមុខកងយោធាមួកខៀវកម្ពុជាបានថ្លែងការកោតសរ សើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពសហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិ បាលក្នុងការខិតខំព្យាបាលឲ្យដល់កងយោធាមួកខៀវទាំង ១១រូបដែលរកឃើញថាវិជ្ជមានកូវីដ-១៩ សម្រេចទទួលបានលទ្ធផលជាសះ ស្បើយចំនួនប្រាំមួយនាក់នាពេលបច្ចុប្បន្ន។ ដោយឡែក៥ នាក់ទៀតដែលកំពុងបន្តការព្យាបាលក្នុងនោះពីរនាក់ពិនិត្យវត្ថុសំណាកលើកទី១ពុំឃើញមានអ្វីគួរកត់សម្គាល់ឡើយ ហើយពួកគេអាចនិងជាសះ ស្បើយផងដែរ។បើការពិនិត្យវត្ថុសំណាកជាលើកទី២ ទទួល លទ្ធផលអវិជ្ជមាននោះ។

ជាមួយនឹងប្រសាសន៍លើកឡើងថាៈ “យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងឡើយ” នាយឧត្តមសេនីយ៍ សែម សុវណ្ណនីបានកំណត់រយៈកាលនៃការធ្វើចត្តាឡីស័កខាងលើនេះចំនួន ២៨ថ្ងៃជាកំហិត។បន្ទាប់ ពីសម្រេចបានលទ្ធផលល្អប្រសើរកងយោធាមួកខៀវនឹងបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាមដែលជាជំនួយរបស់មហាមិត្តចិនតាមការចាត់ចែងរបស់ក្រសួងសុខា ភិបាល។

នាយឧត្តមសេនីយ៍សែម សុវណ្ណនី បានថ្លែងបញ្ជាក់ផងដែរថាៈដោយទទួលបានការឯកភាពពីគណៈកម្មការការងារកូវីដ១៩ និងថ្នាក់ ដឹកនាំក្រសួងសុខាភិបាល គណៈកម្មការការងារកូវីដនៃមជ្ឈមណ្ឌលជាតិបានបង្កើតទីតាំងសម្រាប់ការធ្វើចត្តាឡីស័កចំនួនពីរគឺ អគារមួយចំនួននៅវិទ្យាស្ថានឧដុង្គនិងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំ ស្រួចខេត្តកំពង់ស្ពឺ ដោយ ដំណើរការធ្វើចត្តាឡីស័កឲ្យដល់កងយោធាមួកខៀវមាតុភូមិនិវត្តន៍ពីបណ្តាតំបន់បេសកកម្មរបស់អង្គការសហ ប្រជាជាតិកន្លងមកសរុបចំនួន ៦៧២នាក់ ក្នុងនោះក៏រាប់ បញ្ចូលផងដែរ។ និស្សិតអាហា រូបករណ៍កម្ពុជាវិលត្រលប់មកពីប្រទេសអ៊ីស្រាអែចំនួន១៨១ នាក់(នារី១៧នាក់)៕ដោយ៖ហេង សូរិយា


ចែករំលែក៖