ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកស្រុកកោះធំ ខេត្តកណ្ដាល សម្រេចឲ្យផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ខ្លួនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការចម្លងទ្រង់ទ្រាយធំ

ចែករំលែក៖

ខេត្តកណ្ដាល, រដ្ឋបាលស្រុកកោះធំ មានកិត្តិយសសូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជនជ្រៃធំ (ភូមិជ្រៃធំ,ភូមិព្រែកស្បូវ,ភូមិព្រែកស៊ឹង) មេត្តាជ្រាបថា៖ ដោយសារបច្ចុប្បន្នស្ថានភាពនៃការចម្លង និងរីករាល ដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺ កូវី១៩ ក្នុងសហគមន៍ទ្រង់ទ្រាយ ធំ រដ្ឋបាលស្រុក ស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្ម របស់ខ្លួន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។ ជាមួយគ្នានេះ សូម បងប្អូនប្រជាពលរដ្ឋមេត្តា យកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីពាកុំពាការពារ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ឱ្យ បានខ្ជាប់ខ្លួន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់អាជីវកម្មគ្រប់ប្រភេទនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

 

ដោយ, សិលា


ចែករំលែក៖