ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ប្តូរទិសដៅធ្វើឲ្យព្យុះខ្សាច់បក់បោកចូលទទីក្រុងប៉េកាំង

ចែករំលែក៖

ប៉ុន្មានថ្ងៃកន្លងមកតំបន់ជាច្រើនក្នុងប្រទេសចិន ក្នុងនោះមានរដ្ឋធានីប៉េកាំងផងដែរ បានប្រឈមនិឹងព្យុះខ្សាច់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមក បង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានក្នុងទីក្រុង។
ធូលីខ្យាច់បង្កឡើងដោយព្យុះខ្យាច់ នៅតំបន់ភាគខាងជើងទីក្រុងប៉េកាំងកាលពីថ្ងៃទី១៥ខែមីនា ហើយបានប្តូរទិសខ្យល់ទិសនិរតីវិញធ្វើឲ្យបកចូលទៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១៧ខែមីនា ធ្វើឲ្យទីក្រុងទាំងមូលគ្របដណ្តប់ដោយធូលី ខ្យាច់។
មជ្ឈមណ្ឌលត្រួតពិនិត្យអេកូឡូស៊ីនិងបរិស្ថានទីក្រុងប៉េកាំង នៅថ្ងៃទី ១៧ខែមីនា បានប្រកាសថា ស្ថានភាពធូលីបង្កផលប៉ះពាល់ មានកម្រិត PM10 និងអូសបន្លាយដល់ថ្ងៃទី១៨ខែមីនា ។ ព្យុះខ្សាច់បានឆ្លងផុតទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១៦ខែមីនា ប៉ុន្តែ ក្រោយមកក៏បានប្តូរខ្យល់ពិីទិសនិរតី ធ្វើឲ្យព្យុះខ្សាច់បកចូលទីក្រុងវិញ។ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៧ខែមីនា
កម្រិតធូលីម៉ត់PM10 នៅទីក្រុងប៉េកាំង មានដល់ទៅ ២៨៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប(285 micrograms/m3)។
ក្នុងពេលជាមួយគ្នានោះដែរនៅកូរ៉េខាងត្បូង ក្នុងនោះមានទីក្រុងសេអ៊ូល គ្របដណ្តប់ដោយធូលីខ្សាច់ មានប្រភពចេញពីចិន ។ ក្រៅពីនេះនៅក្នុងខេត្តភាគកណ្តាល ដូចជាChungcheong ,Gyeongsang និងខេត្ត Daegu ។ កម្រិតធូលីម៉ត់ PM10 មានចាប់ពី៩៥ ដល់១០៥ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។
មុនពេលចូលដល់ប្រទេសចិនព្យុះខ្សាច់បានវាយប្រហារប្រទេសម៉ុងហ្គោលី នៅថ្ងៃទី១៥ខែមីនា បណ្តាលឲ្យមានមនុស្ស ១០ នាក់ស្លាប់ និង១១នាក់បាត់ខ្លួន៕ ដោយ៖ធីរីណា

រូបភាព៖ TTXVN-VNA


ចែករំលែក៖