ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកម៉ូតូបណ្តាលឲ្យកើតជាអគ្គិភ័យ និងស្លាប់មនុស្សម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចន្លោះ គីឡូម៉ែត្រ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ អុិចសង់ទ័រ គ្មានស្លាកលេខ ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីក្រុងព្រះសីហនុ ឆ្ពោះទៅភ្នំពេញ អ្នកបើកបរ មិនស្កាល់អត្តសញ្ញាណ(ស្លាប់ )ហើយម៉ូតូត្រូវភ្លើងឆេះសល់តែគ្រោងដែក និឹងរថយន្ត ម៉ាក់ឡិចសុីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A.1877 ក្នុងទិសដៅបញ្ច្រាសគ្នា អ្នកបើកបររថយន្តបង្កហេតុបានរត់គេចបាត់(មិនស្គាល់អត្តសញ្ញាណ) ។
បច្ចុប្បន្នវត្ថុតាងម៉ូតូដែលភ្លើងឆេះសល់តែគ្រោងដែកនិងរថយន្តត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយនៅពេលក្រោយ៕ឆ្លាម សមុទ្រ


ចែករំលែក៖