ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងរុស្ស៊ីផ្ទះឆេះ មនុស្ស ៧នាក់រងរបួសធ្ងន់

ចែករំលែក៖

សារព័ត៌មានរុស្ស៊ី បានផ្សាយថា មានករណីផ្ទុះនៅលើនាវាចម្បាំងរុស្ស៊ី ដែលចតនៅតំបន់កំពង់ផែទីក្រុង Fokino បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស ។
ប្រភពព័ត៌មានបានឲ្យដឹងថា «ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលកម្លាំងទាហានកំពុងតែយកមីស៊ីលបុកចេញពីនាវាខាងលើ ក៏ស្រាប់តែមានសំឡេងផ្ទុះឆេះយ៉ាងខ្លាំងធ្វើឲ្យដងសន្ទូចបាក់ស្រុតចុះ។
ករណីផ្ទុះខាងលើបណ្តាលឲ្យមនុស្ស៧នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ។ នៅពេលនេះក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីបណ្តាលឲ្យផ្ទុះឆេះកើតឡើងនេះ។
នៅពេលនេះ កម្លាំងទាហានរុស្ស៊ី មិនទាន់មានការវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនោះឡើយ ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើអាចបណ្តាលមកពីការយកមីស៊ីលចេញពីនាវាមិនបានប្រយ័ត្នទើបបណ្តាលឲ្យផ្ទុះ ៕ ដោយ សាធី


ចែករំលែក៖