ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បញ្ជូនកម្លាំងអន្តរាគមន៍ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់ ចំនួន២១ខ្នង ក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បាននាំយកអំណោយសង្ក័សី របស់លោកហ៊ុន ម៉ាណែត និងលោកស្រូ ចុះជួយរុះរើនិងជួសជុលផ្ទះជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្ទាក់ ស្ថិតនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ សរុបចំនួន២១ខ្នង ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា កងកម្លាំងរបស់កងពល ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព និងបេសកកម្មប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ អង្គភាពបានត្រៀមកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រីនិងកងកម្លាំងទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជួបការលំបាក គ្រប់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖