ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយធុងហ្គាសម៉ាស៊ីនផលិតទឹកកកចេញចំហាយផ្សែងដូចអ័ព្ទ មនុស្ស៤នាក់មានអាការរងាក់រងើដូចពុល

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានករណីធ្លាយហ្គាសក្នុងរោងចក្រមួយ  ដែលរោងចក្រនេះមានម្ចាស់ឈ្មោះ ប៊ុន សូភី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្នាក់នៅកន្លែងកើតហេតុ បណ្តាលឲ្យមនុស្ស៤នាក់មានអាការរងាក់រងើត្រូវបាមគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាម”។

ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង០៦ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចរោងចក្រទឹកកកដើម ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះកើតឡើងបណ្តាលមកពីបញ្ហា វ៉ានបិតបើកក្បាលហ្គាសខូច ធ្វើឲ្យហ្គាសជ្រាប និងធ្លាយចេញមកក្រៅ បង្កភ័យស្លន់ស្លោយ៉ាងនេះ។

ករណីនេះដែរមានប្រជាពលរដ្ឋរស់នៅបរិវេណក្បែរនោះបានពុក្លិនហ្គាស ហើយមានអាការ:អស់កម្លាំង វិលមុខ ចង់ក្អួត និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន០៤នាក់៖ ស្រី០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ តិន ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

២-ឈ្មោះ រឿន មុំ ភេទស្រី អាយុ៤៦ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

៣-ឈ្មោះ វ៉ាន់ រ៉ាមិត ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

៤-ឈ្មោះ អុិន បេឡា ភេទប្រុស អាយុ១៣ឆ្នាំ ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើងកម្លាំងផែនជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងប៉ុស្តិ៍រដ្ឋបាល រួមទាំងលោកមេភូមិ បានធ្វើវិធានការរដ្ឋបាល និងណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ ចាកចេញពីបរិវេណនោះជាបណ្តោះអាសន្នសិនទម្រាំជួសជុលត្រូវតាមបច្ចេកទេសវិញ ទើបអនុញ្ញាតឲ្យចូលមកលំនៅដ្ឋានវិញ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖