ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តរេចង្កូតបុករថយន្តដឹកសំណាញ់បញ្ច្រាស់គ្នាផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តរេចង្កូតបុករថយន្តដឹកសំណាញ់បញ្ច្រាស់គ្នាផ្អើលអ្នកភូមិកាលពីវេលាម៉ោង១៨៖០៥នាទីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិ អង្រ្គង ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាសមត្ថកិច្ចបានអោយដឹងថា បុរសដែលបើករថយន្តបង្កហេតុមានឈ្មោះ សេក ណារ៉ូ  អាយុ ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ ចំបក់កោង ឃុំ ចក ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកភាគីម្ខាងទៀតដែលបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង៣D.២៣៦៥ មិនត្រូវបានស្គាល់ឈ្មោះនោះទេខណៈរងរបួសស្រាលប៉ុណ្ណោះ។

តាមសាក្សីបានអោយដឹងថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២Q.៣៤២៧ ដោយធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើទំនងស្រវឹងស្រាបានបើករេចង្កូតទៅបុកចំហៀងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ស្វាយរៀង៣D.២៣៦៥ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដោយសារ រថយន្តCAMRYបើកក្នុងស្ថានភាពស្រវឹងទើបបង្កករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ៕

ដោយ៖យឹម សុថាន


ចែករំលែក៖