ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​នេះ​! ក្រសួង​សុខាភិបាល​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៧នាក់​ និងអ្នកជាសះស្បេីយចំនួន​ ១៩នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១៖

– ចំនួនអ្នកឆ្លងសរុប៖ ១៥៧៨នាក់

– ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៖ ១០៦២នាក់

– ចំនួនអ្នកជាសះស្បើយ៖ ៩១៧នាក់

– ចំនួនអ្នកកំពុងសម្រាកព្យាបាល៖ ៦៥៨នាក់

– ស្លាប់ចំនួន ១នាក់ ៕

ដោយ៖ស តារា


ចែករំលែក៖