ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Inter Miami របស់លោក Beckham ចុះហត្ថលេខាជាមួយអតីតខ្សែការពារក្រុមកាំភ្លើងធំ Gibbs

ចែករំលែក៖

ប្រភពព័ត៌មានបានប្រាប់ ESPN ថា អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal កីឡាករ Kieran Gibbs បានយល់ព្រមដោយផ្ទាល់មាត់ដើម្បីចូលរួមជាមួយក្រុម Inter Miami ដែលលោក Beckham ជាប្រធានក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងចុះកុងត្រារយៈពេល២ឆ្នាំកន្លះជាមួយក្លិប Inter Miami នៅលីគកំពូលអាមេរិក MLS របស់លោកDavid Beckham ហើយនឹងផ្លាស់ទៅសហរដ្ឋអាមេរិកនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្រុម West Bromwich Albion នៅរដូវក្តៅនេះ។

កីឡាករ Gibbs បានផ្លាស់មកក្រុម Arsenal កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងតម្លៃ៧លានផោនហើយបង្ហាញខ្លួន១០០ដង។ ខ្សែការពារស្លាបឆ្វេងរូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្រុម West Brom ដោយទទួលបានប្រាក់ឈ្នួល៧ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយក្លិបកំពុងព្យាយាមកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេជាមួយនឹងការកាត់ចោលទៅChampionship។ ពួកគេគឺជាក្រុមដែលមាន១០ពិន្ទុក្នុងការដេញតាមក្រុម Newcastle United ចំនួន១៧ពិន្ទុ។

សូមបញ្ជាក់ថា ក្លិបនៅលីកកំពូលអាមេរិកដូចជា New York Red Bulls និង DC United បានសម្តែងការចាប់អារម្មណ៍ចំពោះកីឡាករ Gibbs ដែរ ប៉ុន្តែមិនបានចូលក្នុងការចរចារខ្លាំជាមួយក្រុម Inter Miami ដែលជាអ្នកឈរជួរមុខនោះទេ

ដោយ៖ភារៈ


ចែករំលែក៖