ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទិ៥ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង បានដឹកនាំក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ជូនកម្លាំងឈរជើងនៅទិសទី១បន្ទាយមានជ័យ ក្នុងនោះកងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ទាំងអស់លើកលែងអ្នកមានបញ្ហាសុខភាព បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នេះបានចាក់រយះពេល២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលើទីតាំងចំនួន២ នៅស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត និងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
ក្នុងនោះកម្លាំងជួរមុខរបស់កងពលដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ បានទទួលការចាក់វ៉ាក់សាំងមុនគេ នៅក្រុងប៉ោយប៉ែត និងកម្លាំងអន្តរាគមន៍ក្នុងទីតាំងបានបន្តចាក់វ៉ាក់សាំងនៅដូសលើកទី២រួចរាល់នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរក៏មានការអញ្ចើញចូលរួមពី មេបញ្ជាការ បណ្តាកងឯកភាពចំណុះទិសទី១បន្ទាយមានជ័យ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នគរបាលការពារព្រំដែនគោក។
សូមបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើឡើងដោយការស្ម័គ្រចិត្តប្រកបដោយតម្លាភាពនិងពុំមានគិតថ្លៃអ្វីទាំងអស់៕
ដោយ៖ សិលា