ភ្នំពេញ៖ លោក ឃួង ស្រេង បន្ដទទួលអំណោយសប្បុរសធម៏ជា សម្ភារៈមាន ទឹកសុទ្ធ ម៉ាសនិងថវិកា ពីសប្បុរសជន ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អំណោយ ទាំងនោះរួមមានម៉ាស៥ម៉ឺនម៉ាស,ទឹកបរិសុទ្ធជាង១
ម៉ឺនដប និងថវិកា ៤០លានរៀល ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈ ជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុង សហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើង
កាលពីព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ–១៩ថ្មី ចំនួន៣៧នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ ចំនួនអ្នកឆ្លងសរុប ១៥៧៨ នាក់។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន១០៦២ នាក់ ។ ចំនួនអ្នកជាសះស្បើយ ៩១៧នាក់។ ចំនួនអ្នក កំពុងសម្រាកព្យាបាល ៦៥៨នាក់និងបានស្លាប់ចំនួន ១នាក់ ៕
សំរិត