ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់កណ្តាលផ្លូវដោយសាររថយន្តបុកម៉ូតូ នៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានប៉ើងខ្ទាតចេញពីរថយន្ត ស្លាប់មួយរំពេច បន្ទាប់ពីរថយន្តក្រុង បានបុកពេលដែលកំពុងជិះម៉ូតូ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៤ និង៤៥ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ យ៉ាន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដា សេ១០០ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួគ្រឿង ម៉ាក គៀ ជារថយន្តក្រុងដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ ៣D-៧៥៤១ធ្វើដំណើរច្រាស់ទិសគ្នា បានជ្រុលបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងតែម្តង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុអ្នកបើករថយន្ត បានរត់គេចបន្សល់ទុកនៅរថយន្ត មធ្យោបសយបង្ករទាំងពីរត្រូវបានយករក្សាទុកនៅអធិការដ្នានគរបាលស្រុសាមគ្គីមានជ័យ ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វបុណ្យតាមប្រពៃណី៕

ចន្ថា


ចែករំលែក៖