ព័ត៌មានទាន់ហេតុការណ៍៖

បើកឱ្យដំណើរការទីតាំងធ្វើចក្តាឡីស័ក៩កន្លែងនៅក្នុងបុរីប៉េងហួតបឹងស្នោ

ចែករំលែក៖

     ភ្នំពេញ ៖ ទីតាំងធ្វើចក្តាឡីស័កចំនួន៩កន្លែងនៅក្នុងបុរីប៉េងហួតបឹងស្នោសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌតំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះបើកដាក់ឱ្យដំណើការនូវទីតាំងដែលបានធ្វើចត្តាទ្បីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

    ការសម្រេចចុះទៅបើកទីតាំងធ្វើចក្តាឡីស័កចំនួន៩កន្លែងនេះ បានធ្វើឡើង នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីប៉េង ហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលទីតាំងទាំង៩កន្លែងនោះរួមមាន៖

  ១-ផ្ទះលេខ១៨ ផ្លូវលេខM២៨ គម្រោង៦ , ទី២-ផ្ទះលេខ៦ ផ្លូវលេខ៣ គម្រោង៦ ,ទី៣-ផ្ទះលេខ៣៣ ផ្លូវP០៦ គម្រោង៧ , ទី៤-ផ្ទះលេខ៨៦ ផ្លូវប៉ូទ្បារីសគម្រោង៧ , ទី៥-ផ្ទះលេខ២១+២៣ផ្លូវ P១០E គម្រោង៧, ទី៦-ផ្ទះលេខ៤៨ ផ្លូវប៉ូទ្បារីស គម្រោង៧, ទី៧-ផ្ទះលេខ៤២៥ ផ្លូវប៉ូទ្បារីសគម្រោង៩, ទី៨-ផ្ទះលេខ ៣៩៧ ផ្លូវប៉ូទ្បារីស គម្រោង៩ និងទី៩-ផ្ទះលេខ៤៦ ផ្សារទំនើបហ័រលាន ផ្លូវប៉ូទ្បារីស គម្រោង៧។

    ក្នុងពេលចុះទៅបើកទីតាំងធ្វើចក្តាឡីស័កដាក់ឱ្យដំណើរការជាប្រក្រតីឡើងវិញនេះដែរលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់សូមឱ្យយកចិត្តទុកដាក់អនុវត្ត តាមប្រសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពោលគឺត្រូវអនុវត្តនូវវិធាន ៣កុំ និង ៣ការពារ ហើយនិងអនុវត្តឱ្យបានដាច់ខាតនូវវិធានការនិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរផងដែរ ដើម្បីយើងរួមគ្នាបង្ការ ការពារ ទប់ស្កាត់ជំងឺកូវីដ.១៩ កុំឱ្យរីករាលដាលចូលសហគមន៍ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ៕

ដោយ៖ សណ្តោស


ចែករំលែក៖