ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ពាក់ព័ន្ធរក្សាទុកនិងចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅក្រុម៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់១ករណីឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមាន៖

១-ឈ្មោះ គួយ គ្រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ ហេង ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរធ្វេីការនៅក្លិបកម្សាន្ត។

  ៣-ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរនារីម៉ាស្សា។

* វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖

-ម្សៅក្រាមសថ្លាសង្ស័យជាសារញៀនចំនួន១២កញ្ចប់

-ទូរស័ព្ទដៃ១គ្រឿង ។

បច្ចុប្បន្ន នគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖