ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើករថយន្តថយក្រោយខុសបច្ចេកទេសជ្រុលបុកចូលផ្ទះរងរបួសក្មេងចាស់៤នាក់ ​

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចាស់ក្មេងចំនួន៤នាក់បានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងឈរនៅខាងមុខផ្ទះស្រាប់តែមានស្ត្រីម្នាក់ឡើងបើករថយន្តព្រូសមួយគ្រឿងថយក្រោយច្រឡំជាន់ហ្គារទៅជាហ្រ្វ័ង ជ្រុលបុកចូលផ្ទះលក់បាយនិងភេសជ្ជៈ ដែលនៅទល់មុខគ្នាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០ នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងតែឈរលក់បាយម្ហូបនិងភេសជ្ជៈនៅខាងមុខផ្ទះក៏ស្រាប់តែមានស្ត្រីម្នាក់បើករថយន្តថយចេញពីមុខផ្ទះរបស់ខ្លួនហើយច្រឡំជាន់ហ្គារទៅជាហ្រ្វ័ងទើបបណ្ដាលឱ្យរថយន្តថយក្រោយជ្រុលទៅបុកជនរងគ្រោះមានមនុស្សចាស់៣នាក់និងក្មេងស្រីម្នាក់អាយុប្រហែលពីរខួបរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជានគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះដល់ទីតាំងកើតហេតុ ហើយដោយសារតែជនរងគ្រោះរងរបួសធ្ងន់និងជាច្រើននាក់ផងទើបរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍របស់ស្នងការដ្ឋានរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ​

 


ចែករំលែក៖