ព័ត៌មានទាន់ហេតុការណ៍៖

រឹតតែរំជួលចិត្ត និងក្តុកក្តួលបំផុត! ខណៈ​ដែល​លោក ហួរ ឡាវី ទទួលធាតុរបស់ភរិយា លាយឡំសម្លេងទ្រហោរយំពេញផ្ទះ (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ​៖​ លោកអ្នក​ប្រហែល​ជា​ដឹងហេីយថា​ ម្តាយតារាចម្រៀង វី ឌីណែត និងជាភរិយារបស់លោក​ ​ហួរ ឡាវី តារាចម្រៀង​ជេីងចាស់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ បានទទួលមរណភាពដោយសារ ជំងឺ COVID-19។

ជាមួយគ្នានេះ​តារា​ចម្រៀង​ស្រី​ វី ឌីណែត បានបង្ហោះសារមួយប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅឲ្យបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយេីង កូននឹងរឹងមាំ។​ សូម្បីតែមុខម្តាយជាលេីកចុងក្រោយ ក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបាន ម៉ាក់ខូ​ចហេីយ ក៏មិនអាចឃេីញសូម្បីតែស​​​ព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខ​ន្ធ​ម៉ាក់ ទៅកាន់សុខគតិភព ផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សា​ហាវ​នេះ វាលឿនពេកហេីយ ម៉ាក់អេីយ”។

ប៉ុន្តែ​អ្វី​ដែល​រឹតតែរំជួលចិត្ត និងក្តុកក្តួលបំផុតនោះ វី ឌីណែន បានបង្ហោះរូបភាព នៃពិធី បង្សុកូលឧទ្ទិសកុសល ជូនម្តាយរបស់ខ្លួន ដែល វី ឌីណែត មិនអាចទៅចូលរួមពិធីបុណ្យអ្នកម្តាយបាននោះទេ បានត្រឹមតែឃើញតាម online ដល់ថ្នាក់រំជួលចិត្តពេក ក៏រៀបរាប់ទាំងទឹកភ្នែករៀបរាប់ថា៖​ “នាងខ្ញុំជំនួសមុខ ឲ្យក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃ នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខ​ន្ធ​ម៉ាក់ ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ មុខចុងក្រោយក៏មិនបានឃើញ ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline ម៉ាក់អើយម៉ាក់ ខ្ញុំនឹងរឹងមាំណាម៉ាក់”។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ បន្ទាប់ពី​លោកស្រី ងឿន សុថានី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសាររកឃេីញវិជ្ជមានកូវីដ-១៩ប៉ុន្មានថ្ងៃ​ ក៏បានស្លាប់ទៅ។ លុះនៅរសៀលថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ ២០២១​ លោក ហួរ ឡាវី បានទទួលធា​តុរបស់ភរិយា ហើយ រឹតតែសង្វេ​គថែមទៀតនោះ ក្រោយឮសម្លេងកូនស្រី របស់លោក ហួរ ឡាវី ទ្រហោរយំនៅមុខផ្ទះ ។

បេីចង់ដឹងច្បាស់សូមទស្សនាការវីដេអូ មានដូចខាងក្រោមនេះ ៖

 


ចែករំលែក៖