ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋ ទូទាំងក្រុងប៉ោយប៉ែត ឱ្យបានជ្រាបថា ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានគណនេយ្យហ្វេសប៊ុក មួយឈ្មោះ Cherry Koko(III) បានធ្វើការចែករំលែក(Sare)ព័ត៌មានមិនពិតចេញពី Channel Youtube មួយ ដោយមានខ្លឹមសារ នៃចំណងជើងថា “ដំណឹងបន្ទាន់ កូវីដធ្លាយដល់ប៉ោយប៉ែត ” ។ ករណីនេះ រដ្ឋបាលក្រុង សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ។ ចំពោះខ្លឹមសារក្នុង Channel Youtube ដែលបាន ផ្សព្វផ្សាយនោះគឺគ្រាន់តែបាននិយាយអំពីខ្លឹមសារសេចក្តីជូនដំណឹង លេខ២០៣/២១ សជណ ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីអំពីការផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្តោះអាសន្ន ស្ថិតនៅក្រុងប៉ោយប៉ែត(មូលហេតុនៃការផ្អាកសាលាខាងលើនោះគឺដោយគ្រាន់តែមាន ការសង្ស័យតែប៉ុណ្ណោះ)។
រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការបញ្ជាក់ថា មកទល់ពេលនេះមិនមាន ប្រជាពលរដ្ឋណាម្នាក់ផ្ទុកជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត មិនមាន (ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ)នៅឡើយទេ។ អាស្រ័យហេតុនេះ សូម សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុងប៉ោយប៉ែត មេត្តាជ្រាបជាពត៌មាន៕
ដោយ៖ សិលា