ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ

ចែករំលែក៖

       ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់កៀបជាប់ក្នុងការប៊ីនរថយន្ត និងតៃកុងនឹងព្រូ២នាក់ផ្សេងទៀតកៀបជាប់ដូចគ្នាបណ្ដាលឲ្យរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដូចគ្នា នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង បណ្ដាលថ្ងៃត្រង់ ថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ មុនដំបូងគេឃើញរថយន្តធុនធំ១គ្រឿងម៉ាក Chen Long ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3E 4143 បើកបរដោយឈ្មោះ រ៉ែម ដារ៉ូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លាប់)លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្តធុនធំ១គ្រឿងម៉ាក HYUNDAL ពណ៏ខៀវ ពាក់ស្លាកលេខ 3C 5778 នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យកៀបស្លាប់ និងរបួសធ្ងន់បែបនេះ ។

 សេចក្តីរាយការណ៍ដដែលបន្តថា ភាគីតៃកុង និងព្រូរបួសធ្ងន់ តៃកុងឈ្មោះ មឿន ចាន់ណាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ(ធ្ងន់)ចំណែកព្រូ(ធ្ងន់)ករណីខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍បញ្ជូនទៅសង្រ្គោះភ្លាមៗ ។ 

 ប្រភពដដែលបញ្ជាក់បន្តទៀតថា នគរបាលជំនាញចរាចរណ៍ ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក វត្ថុតាងរថយន្តទាំង២គ្រឿង រក្សាទុកបណ្ណោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖