ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ាធ្វើបាតុកម្ម

ចែករំលែក៖

ការដង្ហែក្បួនបាតុកម្មដោយសន្តិវិធីរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ា នៅទីក្រុង Mandalay ទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។
សារព័ត៌មាន AP បានផ្សាយថា ការធ្វើបាតុកម្មពីសំណាក់ក្រុមគ្រូពេទ្យ គឺជាការចាប់ផ្តើមបាតុកម្មថ្មីមួយទៀតនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះដែរ បាតុកម្មប្រឆាំង ការធ្វើរដ្ឋប្រហារពីសំណាក់ពលរដ្ឋនៅទូទាំងប្រទេសនៅតែបន្ត ។
ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងក្រុមនិស្សិតពេទ្យ ស្លៀកពាក់ឈុតស(ឯកសណ្ឋានពេទ្យ) ដង្ហែក្បួននៅទីក្រុង Mandalay ដោយស្រែកពាក្យស្លោកប្រឆាំងការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ក្រុមបាតុករប្រឆាំងនឹងការចាប់ខ្លួនលោកស្រីអោងសាន ស៊ូជី និងមន្ត្រីស៊ីវិលជាច្រើនរូបទៀតពីកម្លាំងយោធា។
ទីក្រុង Mandalay គឺជាទីក្រុងដែលប្រមូលផ្តុំបាតុកម្មប្រឆាំងរដ្ឋាភិបាលច្រើនជាងគេបំផុត។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ ការធ្វើបាតុកម្មបានថយចុះ ហើយការធ្វើបាតុកម្មប្រឈមនិឹងអំពើហិង្សា ជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។
ក្រុមវិស្វករ នៅទីក្រុង Mandalay នៅថ្ងៃទី២១ខែមីនាក៏បានរៀបចំធ្វើ«បាតុកម្មគ្មានមនុស្ស» ជាយុទ្ធសាស្ត្រពេញនិយម ដោយរៀបស្លាកបដានៅតាមទីសាធារណៈ។ ការធ្វើបាតុកម្មពីសំណាក់ពលរដ្ឋមីយ៉ាន់ម៉ាទទួលបានការគាំទ្រពី សហគមន៍អន្តរជាតិ។
មកទល់ពេលនេះ មានបាតុករ២៤៧នាក់ស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ពាកព័ន្ធការធ្វើរដ្ឋប្រហារ ។ ជាមួយគ្នានេះ ក៏មានមនុស្ស២៣៤៥នាក់ ត្រូវយោធាចាប់ខ្លួន និងចោទប្រកាន់ទោស ៕

ដោយ ៖ ធីរីណា

បុគ្គលិកពេទ្យបានធ្វើការតវ៉ានៅព្រឹកថ្ងៃទី ២១ ខែមីនា។ រូបភាព៖Thai PBS World

រូបភាព៖AFP


ចែករំលែក៖