ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេីងឆេះដើមកក់យ៉ាងសន្ធោរសន្ធៅ ក្បែរបុរីជីបម៉ុង​ ​ក្នុងសង្កាត់ចាក់អង្រែលេី​ ផ្អេីលដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ​៖​ មានអគ្គិភ័យមួយបានឆាបឆេះព្រៃកក់យ៉ាងសន្ធោរសន្ធៅនៅក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីប​ម៉ុង​ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចេញរថយន្តបង្ការ​ពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៦​ និង៣០នាទីព្រលប់ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២១​ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកើតហេតុ​ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងខាងលេីបានឃេីញភ្លេីងឆេះគំនរសំរាមជាប់ផ្លូវទំនងគេដុតហេីយពន្លត់មិនអស់​ក្រោយមកក៏ឆេះកាន់តែខ្លាំងហេីយរាលដាលធំឡេីងៗ​ ទេីបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍​បាញ់ពន្លត់​ ។ 

​ក្នុងករណីអគ្គិភ័យខាងលេីនេះសមត្ថកិច្ចជំនាញបានប្រេីប្រាស់ឡានទឹកអស់ចំនួន២គ្រឿង​ក៏រលត់ទៅវិញជាស្ថាពរ​ ដោយមិនរាលដាលដល់បុរីជីបម៉ុង​ ឬផ្ទះបងប្អូនប្រជាពលរដ្ឋ​នោះទេហើយក៏មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសដែរ​៕​ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖