ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើរបស់ក្រុម Man Utd ម្នាក់រងការរំលោភបំពានរើសអើងជាតិសាសន៍

ចែករំលែក៖

ខ្សែបម្រើ Fred របស់ក្រុមបិសាចក្រហម Manchester United រងការរំលោភបំពានរើសអើងជាតិសាសន៍នៅលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមរបស់គាត់ត្រូវបានធ្លាក់ចេញពីការប្រកួត FA Cup

កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួនពេលប៉ះជាមួយក្រុម Leicesterទទួលបានជ័យជម្នះ៣-១ ។

បន្ទាប់ពីការប្រកួត គណនី Instagram របស់គាត់បានក្លាយជាគោលដៅនៃការរំលោភបំពានពីការត្រូល (trolls) ជាមួយនឹងការបង្ហោះការរំលោភបំពានជាតិសាសន៍ជាច្រើន។

កីឡាករអន្តរជាតិប្រេស៊ីលរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនរបស់ក្រុមបិសាចក្រហមដែលត្រូវរងការរំលោភបំពានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ខ្សែប្រយុទ្ធ Marcus Rashford បានចេញសេចក្តីថ្លែងការណ៍អំពីការអត្ថាធិប្បាយដែលសំដៅលើគាត់កាលពីខែមករា ខណៈដែលកីឡាករAnthony Martial និង Axel Tuanzebe ក៏ជាគោលដៅនៃការរើសអើងជាតិសាសន៍ផងដែរ

កន្លងមកក្លិបបិសាចក្រហមបានថ្កោលទោសយ៉ាងខ្លាំងពីការរំលោភបំពានរើសអើងជាតិសាសន៍ដោយធ្លាប់មានមនុស្សមួយចំនួនបានសរសេរ និងបង្ហោះតាមបណ្តាញសង្គម ទៅលើកីឡាកររបស់ខ្លួនថាជាមនុស្សល្ងង់ខ្លៅជាដើម ៕

ដោយ៖ភារៈ


ចែករំលែក៖