ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពជំងឺកូវីដ-១៩ (COVID-19)នៅក្នុងខេត្តស្ទឹងត្រែង។
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មានកិត្តិយស សូមជម្រាបជូន ដល់សាធារណៈជនទាំងអស់ អោយបាន ជ្រាបថា ៖ ក្រោយពីក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាន ស្រាវជ្រាវយកសំណាក ដើម្បីពិនិត្យរកជំងឺកូវីដ-១៩ ចុះទៅធ្វើការពិនិត្យ និងបានយកក្រុមគ្រួសារឈ្មោះ ម៉ៅ នាលយាស ដែលមាន ទីលំនៅភូមិអភិវឌ្ឍទី១ ឃុំ អូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានឈ្មោះដូចខាងក្រោម៖
១- សេត សាលីម៉ាស់ អាយុ ៣០ ឆ្នាំ ត្រូវជាប្រពន្ធ
២- យ៉េស សាមស៊ូឌីន ភេទ ប្រុស អាយុ ៦ឆ្នាំ ត្រូវជាកូន
៣- យ៉េស ប៉ាវីត ភេទ ប្រុស អាយុ ២ខែ ត្រូវជាកូន
៤- សេត រ៉ុនី ភេទ ស្រី អាយុ ៣២ ឆ្នាំ ត្រូវជាបងស្រីបង្កើត។ ក្រុមការងារបានធ្វើការតាមដាន និងត្រួតពិនិត្យសុខភាព ព្រមទាំងយកសំណាកវត្ថុវិភាគ ទៅធ្វើការវិភាគនៅឯវិទ្យា ស្ថានប៉ាស្ទ័រភ្នំពេញនៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២១ មកដល់ត្រឹម ម៉ោង ១០.៣០ នាទីព្រឹក ថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ លទ្ធផលវិភាគ របស់វិទ្យាស្ថានប៉ាស្ទ័រភ្នំពេញបញ្ជាក់ថា៖ មិនមានផ្ទុកជំងឺកូវីដ-១៩ ( COVID-19) ទេ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើការណែនាំ ដល់ពួកគាត់ទាំង៤ នាក់ បន្តនៅដាច់ដោយឡែរហូត ដល់១៤ ថ្ងៃ និងអោយផ្តល់ពត៌មានជាប្រចាំ អំពីបញ្ហាសុខភាព ហើយ រងចាំធ្វើតេស្តចំនួន ០២លើក បន្តទៀត។ មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្ត សូមធ្វើអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមផ្សព្វផ្សាយ និងអនុវត្ត នូវវិធានការ ៣ ការពារ និង ៣ កុំ ទាំងអស់គ្នា ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត និងបញ្ចៀសបាននូវ គ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់យើងទាំងអស់គ្នា ។ គិតមកដល់ត្រឹមវេលាម៉ោង ១០-៣០នាទី ព្រឹក ថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២១ នេះ នៅក្នុងខេត្តស្ទឹងត្រែង គ្មានអ្នកណាម្នាក់ កើតជំងឺកូវីដ-១៩ ទេ ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ មានចម្ងល់ ឬក៏មានបញ្ហាសុខភាពផ្ទាល់ខ្លួន ដែលទាក់ទងនឹងជំងឺកូវីដ-១៩(COVID-19)។ សូមមេត្តាប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្ត ដែលនៅជិតបំផុត ឬក៏អាច សាកសួរព័ត៌មានលំអិតមកក្រុមការងារឆ្លើយតបបន្ទាន់តាមទូរស័ព្ទលេខ០១៧ ៧៧៨ ០០០.០៨៨៨ ៧៧៨ ០០០ ០៧១៦ ៨៩៨ ៩៣៩. ០៧១៦ ៧៦២ ៣២៣.០៩៧២ ៦៣០ ៥៦៤ ឬ លេខ ១១៥ ដោយឥតថ្លៃ៕
ដោយ៖ សិលា