ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តហាយឡេនឆ្លងផ្លូវបំបែកជាបួនបានជ្រុលបុកជាមួយម៉ូតូម៉ាកគុបជ្រុងពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំណែកម្ចាស់ម៉ូតូរបួសស្រាល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១៩៩កែងនិងផ្លូវលេខ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡេនឌ័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE 1879 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣២៨ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បានឆ្លងផ្លូវលេខ១៩៩ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល1I 0061 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិចហេីយបានជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងសំណាងល្អម្ចាស់ម៉ូតូរបួសស្រាល។
ក្រោយកេីតហេតុភាគីទាំងសងខាងបានជជែកយកត្រូវរៀងខ្លួន ទេីបសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ