ព័ត៌មានទាន់ហេតុការណ៍៖

Gareth Bale អះអាងថា ការខ្ចីជើងលេងនៅ Tottenham គ្រោងនឹងវិលត្រឡប់ទៅកាន់ Real Madrid វិញ

ចែករំលែក៖

ខ្សែប្រយុទ្ធ Gareth Bale បាននិយាយថា គាត់មានគម្រោងវិលត្រឡប់ទៅកាន់ Real Madrid នៅរដូវកាលក្រោយបន្ទាប់ពីការខ្ចីជើងរបស់គាត់នៅក្លិប Tottenham បានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ មីនានេះ។

ប្រធានក្រុមជម្រើសជាតិវែលរូបនេះបានរីករាយជាមួយក្រុម Spurs ក្នុងការខ្ចីជើងរយៈពេលមួយរដូវកាលនៅក្នុងខែកញ្ញា ប៉ុន្តែនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យា Real Madrid របស់គាត់ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ ។

Bale មានវ័៣១ឆ្នាំកំពុងនៅជាមួយវែល ខណៈដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup នៅក្រៅប្រទេសរបស់ពួកគេពេលប៉ះជាមួយបែលហ្ស៊ិកនៅថ្ងៃពុធនេះ នៅពេលសួរថា តើអនាគតក្លិបរបស់គាត់អាចប៉ះពាល់ដល់ទម្រង់លេងអន្តរជាតិរបស់គាត់យ៉ាងដូចម្តេច?

Bale ឆ្លើយថា “ខ្ញុំគិតថាមូលហេតុចំបងដែលខ្ញុំមក Spurs នៅឆ្នាំនេះគឺលេងបាល់ទាត់ជាមុនសិន។ ការឈានទៅរកការប្រកួតអន្តរជាតិ ខ្ញុំចង់មានភាពស៊ីគ្នាទៅនឹងការប្រកួត។ ផែនការដើមគឺធ្វើមួយរដូវកាលនៅឯ Spurs ហើយបន្ទាប់ពីយូរ៉ូនៅសល់មួយឆ្នាំទៀតនៅ Real Madrid ផែនការរបស់ខ្ញុំគឺត្រូវវិលត្រឡប់ទៅផ្ទះវិញដូចអ្វីដែលខ្ញុំបានគ្រោងទុក

ទោះយ៉ាងណាការរងរបួសទម្រង់លេងគួរឱ្យព្រឺព្រួច និងទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយអ្នកចាត់ការលោក Zinedine Zidane បានមើលឃើញថា Bale ក្លាយជាកីឡាករបម្រុងនៅប្រទេសអេស្ប៉ាញ។

ជាលទ្ធផលកាលពីខែកញ្ញាមុនគាត់បានផ្លាស់ទៅលេងនៅក្លិTottenham ដែលគាត់បានចូលរួមដំបូងក្នុងនាមជាយុវជនអាយុ១៧ឆ្នាំមកពី Southampton ក្នុងឆ្នាំ២០០៧ សម្រាប់ការបង់ប្រាក់ដំបូង៥លានផោន។ដំបូងឡើយ Bale បានរកឃើញថា ពេលវេលាលេងនៅ Spurs មានកំណត់ ប៉ុន្តែគាត់មានទម្រង់លេងល្អនាពេលថ្មីៗនេះ និងរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៥ប្រកួតនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។

សូមបញ្ជាក់ថា ពេលលេងនៅឯក្លិប Real Madrid កីឡាករ Bale បានជួយក្លិបនេះឈ្នះពានរង្វាន់ Champions League ចំនួន៤ ពានរង្វាន់ La Liga ចំនួ២ ពានរង្វាន់ Copa del Rey ចំនួន១ ពាន Uefa Super Cups ចំនួន៣ និង Club Club World Cup ចំនួន


ចែករំលែក៖