ខេត្តកណ្ដាល៖ លោកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាក់អោយដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មាន ករណីអគ្គិភ័យឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង នៅតំបន់ 7NG។
ការចុះអន្តរាគមន៍ពន្លត់ ដឹកនាំបញ្ជាផ្ទាល់ពីលោក ប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាល លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាលនិងអាជ្ញាធរភូមិឃុំនិងកងរាជអាវុធហត្ថ និងនគរបាលប៉ុស្តិ៍វិហារសួគ៌រួមទាំងកម្មកររោងចក្រផងដែរ។
ករណីនេះ កើតហេតុនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ វេលា០៨និង០០នាទី ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស(7NG)ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ហើយរោងចក្របណ្ដោយ១២០ម៉ែត្រ ទទឹង៨០ម៉ែត្រ ភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ៨០ម៉ែត្រនិងទទឹង១៥ម៉ែត្រ ។
-ករណីនេះបណ្ដាលអោយមានកម្មករ០១នាក់រងរបួសស្រាលឈ្មោះ ភឹម រដ្ឋា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលជាកម្មករផ្នែកជាង ។ ខូចខាតសំភារៈ មានម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿង ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង តុបាយ កៅអី កង្ហាមួយចំនួន។
ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦ឆ្នាំ(ជាជនជាតិកូរ៉េខាងត្បូង)កម្មកររោងចក្រមានចំនួន១៦៧៥នាក់ស្រី១៣១៨នាក់ ដែលកំពុងធ្វើការងារ។
ការសន្និដ្ឋាន ដោយសារទុស្សេខ្សែភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។
ជំនាញសណ្ដាប់ធ្នាប់ចាចរណ៍ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល០១គ្រឿងនិងរថយន្តទឹក(7NG)ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង ៕
ដោយ៖ ស្អាងជ័យ