ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំអោយយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័ក

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែល មានខ្លឹមសារដូចខាងក្រោម ៖

-ផ្តល់មតិណែនាំឲ្យកងកម្លាំងនគរបាលបន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាការប្រុងប្រយ័ត្ន និងការពារខ្លួនដើម្បីចៀសវាង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

-ក្នុងនោះក៏មានការប្រគល់ប័ណ្ណសរសើរដល់តាមបណ្តាអធិការដ្ឋាននគរបាលគ្រប់ស្រុក/ក្រុង សម្រាប់ផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទទួលបានជ័យលាភីក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០។

-ប្រគល់ប័ណ្ណសមាជិក ប.ស.ស សមាសភាពដែលចូលរួមមាន ៖
-លោក-លោកស្រីស្នងការរង
-លោកនាយការិយាល័យទាំង៣១
-លោកអធិការនគរបាលទាំង១១ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។

ទន្ទឹមនោះដែរ ក៏មានការអញ្ជើញពីលោកវេជ្ជបណ្ឌិត ឈឿន បុណ្ណារិទ្ធ ប្រធានមន្ទីរសម្រាកព្យាបាលចតុមុខ ដែលទទួលពិនិត្យ និងព្យាបាលសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (បសស) ដោយឥតគិតថ្លៃ ដែលមានទីតាំងនៅផ្លូវលេខ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕

ដោយ ៖ សិលា


ចែករំលែក៖