ខេត្តកណ្ដាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះគណនីហ្វេសប៊ុកមិនបង្ហាញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖សួស្តីបង ខ្ញុំរស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការព្រួយបារម្ភពីជម្ងឺ ឆ្លងកូវីដ-១៩ ផង នៅផ្ទះ ប្តីឈ្មោះ គ្រូសុង ប្រពន្ធឈ្មោះ ម៉ីងឡាង មាន មនុស្សប្រមូលផ្តុំគ្នា លេងបៀ ជារៀងរាល់ថ្ងៃបង សូមជ្រាប។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការ នគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងចុះស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១៤និង៥នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ដាវបានចុះស្រាវជ្រាវទីតាំងខាងលើ ពិតជាឃើញមានលេងល្បែងស៊ីសងខុសច្បាប់ប្រភេទ(បៀស៊ីគូថៃ) ហើយកម្លាំងប៉ុស្តិ៍ក៏ចុះបង្រ្កាបនិងឃាត់ខ្លួនអ្នកលេងល្បែងខុសច្បាប់ទាំងនោះបានចំនួន០៥នាក់ រួមមាន៖
១. ឈ្មោះ ម៉ិច វិចឡាង ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កសិករ (ត្រូវជាម្ចាស់ផ្ទះ)។
២. ឈ្មោះ ឡុច សារ៉េត ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កសិករ។
៣. ឈ្មោះ សៀង ផល្លី ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កសិករ។
៤. ឈ្មោះ រ៉ាត ស្រីរ័ត្ន ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កសិករ។
៥. ឈ្មោះ លួត ស្រីឌីន ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ កសិករ។
វត្ថុតាងដកហូតរួមមាន៖
-បៀរនីឡុងចំនួន៩៦សន្លឹក
-កំរាលក្រាលចំនួន០១។
ករណីនេះសមត្ថកិច្ច បានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកទាំង០៥នាក់មិនឱ្យផ្តល់ទីតាំង ឬលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕
ដោយ ៖ សិលា