ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺចំនួន២នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ម្នាក់ជនជាតិខ្មែរ និងម្នាក់ជនជាតិចិន, សរុបឡើងដល់៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា, រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ។

-ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
-ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងួន សុផាន្នី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
-ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
-ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
-ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
-ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។

ដោយនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១មានអ្នកជំងឺ២នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ដ៏កាចសាហាវ ដោយម្នាក់ជនជាតិខ្មែរ និងម្នាក់ជនជាតិចិន នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុក១ នៅព្រឹកថ្ងៃនេះ។
អាចក្រសួងសុខាភិបាល នឹងប្រកាសជូនដំណឹងអំពីការស្លាប់នេះនៅពេលបន្ទាប់ ជុំវិញករណីខាង ទើបចាត់ទុកជាផ្លូវការ។

ប្រភពបានអោយដឹងថា, អ្នកស្លាប់ទី១៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, ក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួតខ្លាំង។ តេស្តឃើញជំងឺកូវីដ-១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ-១៩វាយលុក។

អ្នកស្លាប់ទី២៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។
រកឃើញជំងឺកូវីដ-១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
ក្រុមគ្រូពេទ្យរកឃើញអ្នកជំងឺមានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាស៊ីនជំនួយ។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង៧៖៤៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ-១៩វាយលុក៕

ដោយ ៖ សិលា


ចែករំលែក៖