ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមឈានចូលថ្ងៃទី៦ហើយមិនមានអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍

ចែករំលែក៖

គិតមកដល់ថ្ងៃទី២៥ ខែមីនា វៀតណាមមិនមានករណីឆ្លងកូវីដ-១៩ថ្មីឡើយក្នុងសហគមន៍ រយៈពេល៦ថ្ងៃជាប់គ្នា ។ អ្នកឆ្លងនៅក្នុងសហគមន៍ សរុបមានដល់ទៅ ១៦០១នាក់ ក្នុងនោះអ្នកឆ្លង ក្នុងព្រិឹត្តិការណ៍សហគមន៍ចាប់ពីថ្ងៃទី ២៧ខែមករា មានដល់ទៅ ៩០៨នាក់។ បច្ចុប្បន្ន មនុស្សដែលបានធ្វើចត្តាឡីស័កដើម្បីតាមដានស្ថានភាពសុខភាពមាន៣៦.៤៨០នាក់ ក្នុងនោះមានជាង១៨ពាន់នាក់ធ្វើចត្តាឡីស័កនៅតាមមណ្ឌល និង ជាង១៧ពាន់នាក់ធ្វើចត្តាឡីស័កនៅផ្ទះ។ តាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅមានអ្នកជំងឺកូវីដ-១៩ ចំនួន១២០នាក់កំពុងព្យាបាល។ គិតមកដល់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត៤ម៉ឺននាក់ហើយ ភាគច្រើនជាបុគ្គលិកសុខាភិបាលព្យាបាលអ្នកជំងឺផ្ទាល់ ក្រុមសន្តិសុខ …ដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត។ ក្នុងចំណោមមនុស្សដែលបានចាក់ទាំង 39.817 នាក់គឺស្ថិតនៅក្នុងខេត្តចំនួន១៩ ដែលមានហានិភ័យខ្ពស់ ពីការឆ្លងកូវីដ-១៩ ។ ដំណើរការចាក់វ៉ាក់សាំង របស់វៀតណាម ចាប់ផ្តើមឡើងនៅថ្ងៃទី៨ខែមីនាឆ្នាំ២០២១។ គិតមកទល់ពេលនេះវៀតណាម មានករណីឆ្លងកូវីដ-១៩ សរុប ២៥៧៦នាក់ និងស្លាប់៣៥នាក់។ ការឆ្លងរាលដាលនៅក្នុងសហគមន៍ពីរលើកកន្លងមក វៀតណាម ទប់ស្កាត់បានយ៉ាងល្អ ក្នុងនោះការឆ្លងក្នុងសហគមន៍ថ្ងៃទី២៧ខែមករា នៅខេត្តហាយយឿង ៕

ដោយ ៖ ធីរីណា


ចែករំលែក៖