ភ្នំពេញ៖ គ្លីនិក «ឡាំ ប៊ុនថន» នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបិទជាបណ្តោះអាសន្ន ក្រោយអ្នកកើតកូវីដ-១៩បានទៅព្យាបាល, អ្នកប៉ះពាល់ និងធ្លាប់ចូលចាប់ពីថ្ងៃទី២០ មីនា សូមទៅយកសំណាករកកូវីដ-១៩ ។
សូមបញ្ជាក់ថា ការចុះបិទគ្លីនិកមួយនេះ បានធ្វើឡើងក្រោយមានអ្នកជំងឺកូវីដ-១៩ម្នាក់ឈ្មោះ ជា ប៊ុនធឿន អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានចូលទៅសម្រាករយៈពេល ៣ថ្ងៃ! ។
លោក ជា ប៊ុនធឿន ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ជាបុគ្គលិកម្នាក់បម្រើការងារនៅរោងចក្រ Hyundai នៅម្តុំអូឌឹម! សង្ឃឹមថា អ្នកពាក់ព័ន្ធ នឹងរួចផុតពីកូវីដ-១៩។
លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បាបថ្លែងថា, ជូនដំណឹងជាបន្ទាន់និងសូមបងប្អូនជួយ Like Comments Share…!
👉សូមបងប្អូនដែលធ្លាប់មកពិនិត្យនិងព្យាបាលនៅគ្លីនិក ឡាំប៊ុនថន សង្កាត់ចោមចៅទី៣ ឬអ្នកដែលបានប៉ះពាល់ជាមួយ ឈ្មោះ ជា ប៊ុនធឿន ចាប់ពីថ្ងៃទី២២-២៥/០៣/២០២១ គឺត្រូវមកយកសំណាកជាកំហិតចាប់ពីពេលនេះនិងត្រូវស្ថិតនៅដាច់ដោយឡែកដើម្បីរង់ចាំលទ្ធផលមានCovid-19ឬអត់🙏៕
ដោយ ៖ សិលា