ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិនប្រកាន់ស្ដាំរ៉េចង្កូតបុកចូលតូបលក់ដូរមិនទាន់អស់ល្បឿនធ្លាក់ចូលប្រឡាយរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់តក់ស្លុតបំផុតបណ្ដាលអោយមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលខណៈរថយន្តបើកបរមិនប្រកាន់ស្ដាំរ៉េចង្កូតបុកតូបលក់ដូរនិងមនុស្សមិនទាន់អស់ល្បឿនបន្តទៅមុខក្រឡាប់ចូលក្នុងទឹកប្រឡាយបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១១១និង១១២ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាក្មេងប្រុសដែលរងគ្រោះខណៈអង្គុយលេខក្នុងតូបលក់ដូរមានឈ្មោះអូន សំណាង អាយុ៤ឆ្នាំរស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។

ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះក្រេត ចិត្ត  អាយុ៣៩ឆ្នាំ រស់នៅ ភូមិទូលរកា ឃុំកំពង់សឹង  ស្រុកព្រះស្តេច ខេត្តព្រៃវែងនិងអ្នករួមដំណើរមានឈ្មោះងូ វេ ភេទស្រី អាយុ៤៩ ឆ្នាំរស់នៅភូមិប្រសូតទី១ ឃុំកណ្កៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងឈ្មោះ នាង សុផាត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកំពោតម្រះ ឃុំពពេទ្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៏៏៏សមិនចាំស្លាកលេខបើកលើផ្លូវជាតិលេខ ១ក្នុង
ទិសដៅពីកើតទៅលិច មិនប្រកាន់ស្ដាំស្រាប់តែរ៉េចង្កូតមកបុកតូបលក់ដូរនិងមនុស្សហើយមិនទាន់អស់ល្បឿនបន្តទៅមុខក្រឡាប់ចូលក្នុងទឹកប្រឡាយបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីពេទ្យចំណែកឯរថយន្តសមត្ថកិច្ចវាស់វែងនិងស្ទួចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការបន្តតាមច្បាប់៕ដោយ៖យឹម សុថាន


ចែករំលែក៖