ប្រទេសវៀតណាម៖ យោងតាម vietnam News ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូន ប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងទីក្រុងហូជីមិញ មេត្តាជ្រាបថា៖ នៅខែមីនានេះ សីតុណ្ហភាពនៅទីក្រុងបានឡើងដល់ ៣៤-៣៧ អង្សាសេ។ ជាមួយនឹងការឡើងកំដៅក្នុងក្រុងហូជីមិញ វេជ្ជបណ្ឌិតបានក្រើនរំលឹកប្រជាជនអនុវត្តវិធានការណ៍ការពារកំដៅដែលអាចប៉ះពាល់សុខភាព។ តំណាង អង្គភាពព្យាករណ៍អាកាសធាតុនៅស្ថានីយ៍ជលសាស្រ្ត និង ឧត្តុនិយមភាគ ខាងត្បូង បាននិយាយថា សីតុណ្ហភាពអាចនឹងក្តៅខ្លាំងនៅខែមេសា និងឧសភា។ វេជ្ជបណ្ឌិតនិយាយថា ជំងឺបណ្តាលមកពី សីតុណ្ហភាពក្តៅខ្លាំង ដូចជា ជំងឺដាច់សសៃឈាមខួរក្បាល (sroke), ការអស់កំលាំង (exauton), រមួលក្រពើ ឬក្ដាមកាច់ជើង (cramps) អាចកើតមានលើមនុស្សគ្រប់រូប ពិសេសមនុស្សចាស់ និងមនុស្សធាត់ខ្លាំង។វេ ជ្ជបណ្ឌិតនៅមន្ទីរពេទ្យអន្តរជាតិនៃទីក្រុងនេះនិយាយថា អាកាសធាតុក្តៅបង្ក ឲ្យមានហានិភ័យដល់ប្រព័ន្ធដង្ហើម ព្រោះមនុស្សភាគច្រើននឹងបើកកង្ហារដោយពេញល្បឿន និង បើកម៉ាស៊ីនត្រជាក់ក្នុងសីតុណ្ហភាពទាប នាំឲ្យបំពង់ក និងច្រមុះស្ងួត។ ពេលភ្ញាស់ខាងក្នុងនៃផ្លូវដង្ហើមស្ងួត ធ្វើឲ្យពួកបាក់តេរី និងវីរុសងាយជ្រៀតចូល បង្កឲ្យមានជំងឺ។ ត្រូវទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន ពាក់មួកមានហាម ធំៗ និងស្លៀកពាក់សម្លៀកបំពាក់ ការពារ និងត្រូវប្រើរបាំងការពារពន្លឺព្រះអាទិត្យពេលចេញក្រៅ។ ត្រូវទទួលទានទឹកយ៉ាងហោចណាស់ ១,៥ លីត្រ ទៅ២ លីត្រក្នុងមួយថ្ងៃ ហើយត្រូវទទួលទានទឹកច្រើនជាងនេះ បើលេងកីឡា។
ដោយឡែកនៅរយៈពេល បីថ្ងៃខាងមុខនេះ សន្ទស្សន៍នៃ UV នៅទីក្រុងហូជីមិញនឹងឡើងដល់ ១០ ១១ មានន័យថាមានហានិភ័យខ្ពស់ណាស់ បើត្រូវពន្លឺថ្ងៃដោយមិនបានការពារ។
សេចក្តីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោជា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែល មានវត្តមានក្នុងទីក្រុងហូជីមិញ មេត្តាជ្រាបជាព័ត៌មាន និង មេត្តាយកចិត្តទុកដាក់គ្នារពារសុខភាព។ ក្នុងករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕
ដោយ៖សុខ ខេមរា