ខេត្តកំពង់ធំ ៖ សូមចូលរួមអបអរសាទរ! បងស្រីទាំង២នាក់ ត្រូវបានអនុញ្ញាតអោយចេញមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក ក្រោយពីបានធ្វើតេស្ត អវិជ្ជមានវីរុស COVID-19 ចំនួន២លើក !
បងស្រីទាំង២នាក់ ត្រូវបានអនុញ្ញាតអោយចេញ #មន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក ខេត្តកំពង់ធំ និងបន្តធ្វើចត្តាឡីស័កបន្តចំនួន១៤ថ្ងៃទៀតនៅផ្ទះ ក្រោយពីបានធ្វើតេស្ត អវិជ្ជមានវីរុស COVID-19 ចំនួន២លើក។ នេះបើយោងតាមមន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក ដែលអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់នៅរសៀលថ្ងៃនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមថ្លែងអំណរគុណ ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកនិងក្រុមគ្រូពេទ្យជួរមុខទទួលបន្ទុកព្យាបាលថែរទាំអ្នកជំងឺកូវីដ១៩មន្ទីរពេទ្យ និងសម្តែងនូវកាកោតសរសើរចំពោះ ក្រុមការងារស្រាវជ្រាវកូវីដ១៩ និងក្រុមការងារថែទាំព្យាបាលដល់អ្នកជំងឺកូវីដ១៩ របស់គ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកបារាយណ៍ -សន្ទុក៕
ដោយ ៖ សិលា