ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបបើកកៀរជាមួយរ៉ឺម៉កដឹកហ្គាសរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Ford Reanger មួយគ្រឿងបេីកមិនប្រយ័ត្នជ្រុលទៅកៀររ៉ឺម៉កដឹកហ្គាសបណ្ដាលរងការខូចខាតសំណាងមិនមានមនុស្សរងរបួសបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង ៥០នាទីរសៀល ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ០៤ក្បែរនិងរង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែកសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Ford Reanger ពណ៌ខ្លាញ់ក្តាម​ ពាក់ស្លាកលេខភ្នំពេញ 2AL- 00 36 ធ្វេីដំណើរតាមបណ្តោយផ្លូវជាតិេខ៤​ ក្នុងទិសដៅពីលិចទៅកេីត​ ស្របទិសជាមួយនឹងរ៉ឺម៉កដឹកហ្គាសខាងខណះមកដល់ចំណុចកើតហេតុក៏បានកៀរជាមួយរ៉ឺម៉កបណ្ដាលឲ្យរថយន្តដាច់កាងខាងមុខធ្លាក់រងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ

    

ដោយ៖សុខាសែនជ័យ


ចែករំលែក៖