ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្រុកប្រតិបត្តិចតុមុខ បានសហការជាមួយអាជ្ញាធរខណ្ឌដូនពេញ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង២៩នាទី បន្តចុះយកអ្នមានកវិជ្ជមាន កូវីដ-១៩ ម្នាក់ ឈ្មោះ សួន ពង្សរិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលេខ១៩(ច្រកផ្លូវតូច) ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ នេះបើតាមការបញ្ជាក់ពីលោក ចាប ឌីណា ប្រធានរដ្ឋបាលខណ្ឌដូនពេញ បង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។
ជាមួយគ្នានេះ អាជ្ញាធរខណ្ឌដូនពេញ សូមបញ្ជាក់ថា នៅក្នុងផ្ទះមានអ្នកស្នាក់នៅមានចំនួន០៣នាក់ គឺសាមុីខ្លួន និងឪពុក ម្តាយ។
បច្ចុប្បន្នអ្នកជំងឺ ត្រូវបានក្រុមគ្រូពេទ្យប្រតិបត្តិមណ្ឌលសុខភាពចតុមុខ យកទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អាជ្ញាធរខណ្ឌដូនពេញ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋណាដែលធ្លាប់ពាក់ព័ន្ធជាមួយក្រុមគ្រួសារខាងលេីនេះ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩៕ដោយ៖ស តារា