ព័ត៌មានទាន់ហេតុការណ៍៖

បិទការចេញ-ចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីសម្រេច ជូនដំណឹង ស្តីពី ការបិទការចេញ-ចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការសម្រេច:
ប្រការ១..ត្រូវបានបិទការចេញ-ចូល ជាបណ្តោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី។
ប្រកា២..បទបញ្ញាត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាល នៃគណៈ អភិបាលស្រុកពញាក្រែក ប្រធានមន្ទីរ -អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំកោងកាង ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖