ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលបានទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ នេះ វេលាម៉ោង ៧:៥៥នាទី ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន គឺជាការសោកស្ដាយបំផុត និងជាការបាត់បង់ភរិយា ម្ដាយ និងជីដូនដ៏ល្អមួយរូបប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីគោរពស្រឡាញ់របស់កូនចៅ និងក្រុមគ្រួសារទាំងអស់។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកស្រីឧកញ៉ា ស៊ុយ សុផាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖