ព័ត៌មានទាន់ហេតុការណ៍៖

ហាងកាហ្វេ ឈ្មោះ “Wall Café” មានទីតាំងស្ថិតនៅលេីផ្លូវជាតិលេខ 6A, សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ

ចែករំលែក៖

ភ្នំពេញ៖ ហាងកាហ្វេ ឈ្មោះ “Wall Café” មានទីតាំងស្ថិតនៅលេីផ្លូវជាតិលេខ 6A, សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់អោយដឹង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

​អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំង ហាងកាហ្វេ ឈ្មោះ “Wall Café” មានទីតាំងស្ថិតនៅលេីផ្លូវជាតិលេខ 6A, សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វានៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៣៖២៣ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៣៖២៣)។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ៖ សិលា


ចែករំលែក៖