ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ក្រុមហ៊ុន Smart Axiata ជាមួយទឹកប្រាក់វិនិយោគលើសពី៩០ លានដុល្លានឹងចាប់ផ្ដើមឆាប់ៗនេះ

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគ  ទឹកប្រាក់លើសពី៩០​ លានដុល្លាលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនក្នុងឆ្នាំ២០២១នេះ ដោយពង្រីកនិងធ្វើឲ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿននៃបណ្ដាញអុិនធឺណិត  សម្រាប់អតិថិជនក្រុមហ៊ុន Smartរាប់លាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនងឆ្នាំ២០២១ នឹិងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ព្រមទាំងធានាឲ្យបានថាបណ្ដាញទំនាក់ទំនងបានត្រៀមរួចរាល់ពេលរៀបចំតំឡើង​ប្រព័ន្ធ 5G ដ៏ធំមួយនៅខណៈពេលដែលរាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាដ៏ថ្មីបំផុតនេះ ដែលនឹងផ្ដល់គុណភាពនៃល្បឿនអុិនធឺណិតកាន់តែប្រសើរ។​

ប្រព័ន្ធទូរគនាគមន៍ចល័តគឺពិតជាមានសារៈសំខាន់ណាស់ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដើម្បីឆ្ពាះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ 4G មានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ព្រោះវាអាចផ្ដល់ឲ្យពួកគេនូវព័ត៌មានថ្មីៗអំពីជំងឺកូវីដ ១៩ ជួយដំណើរប្រតិ្តបតិ្តការអាជីវកម្មរបស់ពួកគេ ការសិក្សាតាមអនឡាញ  ធ្វើប្រតិបត្តិការទូទាត់លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញចំនួន ៣ ០០០​ជាងទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំួន ៩១,៥% នៃចំនួនប្រជាជន។

ត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយ៍បណ្តាញចំនួន កន្លែងបន្ថែមទៀត  ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាអុិនធឺណិតចល័តដែលកំពុងកើនឡើងយា៉ងខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង។​ លើសពីការសាងសង់ស្ថាននីយ៍បណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណងអភិវឌ្ឍស្ថានីយ៍បណ្តាញដែលមានស្រាប់ហើយដើម្បីឲ្យដំណើរការកាន់តែប្រសើរ។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើុមការប្រើប្រាស់ 4G​ យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏នឹងមានគម្រោងបញ្ឈប់បណ្ដាញសេវា 3G​ របស់ខ្លួននៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G​ ទៅជា 4G

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការធ្វើឲ្យប្រសើឡើងនូវសេវាកម្មរបស់ក្រុមហ៊ុនជាប្រចាំសម្រាប់អតិថិជនរបស់ពួកយើង តែងតែជាគោលសំខាន់នៃប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន Smart នៅកម្ពុជា ហើយឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនៗឡើយ ថ្វីត្បិតជាមានបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩ក៏ដោយ។ បញ្ហាប្រឈមទាំងនេះក៏ជំរុញឱ្យយើងធានាឲ្យបានថាអតិថិជនរបស់យើងអាចពឹងផ្អែកលើបណ្តាញទំនាក់ទំនងរបស់យើង ដើម្បីរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយអ្នកដទៃ ទោះបីពួកគេកំពុងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពក្នុងគ្រាលំបាកនេះក៏ដោយ។»

លោកបានបន្ថែមទៀតថា ៖ «ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត អតិថិជននឹងឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាញទំនាក់ទំនងរបស់ពួកយើង ហើយក្រុមហ៊ុននឹងអាចផ្តល់ជូនបទពិសោធន៍អុិនធឺណិតកាន់តែប្រសើជាងមុន សម្រាប់ការសិក្សាតាមអនឡាញ ការលេងហ្គេម វីដេអូ និងតន្រ្តី។»

ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគក្នុងការពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគក្នុងការផលិតថាមពលមិនប៉ះពាល់ដល់បរិស្ថាន ​(Clean energy) ដើម្បីធ្វើប្រតិ្តបតិ្តការបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួួយការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power)

ដោយតាំងខ្លួនជាម្ចាស់ជើងឯកឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការតាមស្ដង់ដារសីលធម៌ខ្ពស់បំផុត ក្រុមហ៊ុន Smart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់កំណើនដល់សេដ្ឋកិច្ចសង្គមនៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

គិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ចំនួន ,៨៨ ពាន់លានដុល្លារ នៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុនក៏បានបានបង់ពន្ធចំនួន ៥៦២ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្មដល់រតនាគារកម្ពុជា។  

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោកគាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អ៊ីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖