ព័ត៌មានទាន់ហេតុការណ៍៖

Liverpool សម្លឹងមើលខ្សែការពារ RB Leipzig ខណៈដែលពួកគេព្យាយាមពង្រឹងតំបន់កណ្តាល

ចែករំលែក៖

    ក្រុមហង្សក្រហម Liverpool មានបញ្ជីឈ្មោះកីឡាករនាក់រួមទាំងខ្សែការពារ RB Leipzig កីឡាករ Ibrahima Konate និង OzanKabakខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែការពារកណ្តាលនៅរដូវក្តៅនេះ។

តាមរបាយការណ៍មួយឲ្យដឹងថា កីឡាករ Konate ជាក្រុមជម្រើសជាតិយុវជនបារាំង U21 ដែលមានតម្លៃខ្លួនប្រហែល៣៤លានផោន

ដោយឡែកក្រុមហង្សក្រហម Liverpool មិនទាន់សម្រេចចិត្តលើអនាគតរបស់កីឡាករ Ozan Kabak សញ្ជាតិទួរគីអាយុ២១ឆ្នាំដែលបានចូលរួមខ្ចីជើងពី Schalke កាលពីខែមករានោះនៅឡើយទេ

ពួកគេមានជម្រើសក្នុងការទិញគាត់ក្នុងតម្លៃ៨លានផោន ជាមួយនឹងអត្ថប្រយោជន៍បន្ថែម ប៉ុន្តែមិនចាំបាច់រង់ចាំរហូតដល់ខែមិថុនានោះទេ

Ozan Kabak បានបង្ហាញខ្លួនលីគចំនួន៥លើកសម្រាប់ក្រុម Liverpool និងលេងក្នុងនាមខ្សែការពារទាំងសងខាង ខណៈដែលក្រុមរបស់លោក JurgenKlopp បានយកឈ្នះក្រុម Leipzig ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League

កីឡាករ Ozan Konate បានស្ថិតក្នុងកៅអីបម្រុងសម្រាប់ក្រុមមកពីអាល្លឺម៉ង់Leipzig ក្នុងការប្រកួតទាំង២ជើង ខណៈដែលពួកគេត្រូវបានគេបំបាក់សរុបទាំង២ជើងដោយលទ្ធផល ៤-០ ។

បច្ចុប្បន្នកីឡាកររូបនេះគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ European U21 Championship Ozan Konat មិនបានលេងក្នុងការបរាជ័យ ១-០ ជាមួយដាណឺម៉ាកទេ ប៉ុន្តែបានចាប់ផ្តើមនៅក្នុងជ័យជម្នះ ២-០ ពេលយកឈ្នះក្រុមរុស្ស៊ីដោយ ៖ ភារៈ


ចែករំលែក៖