ភ្នំពេញ៖ ជាការពិតណាស់ ! ពួកគាត់ពិតជាហត់នឿយខ្លាំងណាស់. ដើម្បីសុខទុក្ខដើម្បីសុខភាពដើម្បីជីវិតរបស់ប្រជាពលរដ្ឋ ពួកគាត់លះបង់ទាំងកំលាំងកាយចិត្តរស់ឆ្ងាយពីគ្រួសាររបស់គាត់ រស់ឆ្ងាយពីមនុស្សដែលគាត់ស្រលាញ់ ដើម្បីពួកយើងទាំងអស់គ្នា!
ដូច្នេះសូមមេត្តានៅផ្ទះដើម្បីពួកគាត់_ពួកគាត់នៅពេទ្យដើម្បីពួកយើង!មុនពេលអ្នកសំរេចចិត្តចេញទៅក្រៅឬធ្វើដំណើរឆ្លងពីតំបន់មួយទៅតំបន់មួយ អ្នកត្រូវសួរខ្លួនឯងថាតើចេញដើម្បីអ្វី? តើវាសំខាន់ជាងគ្រួសារអ្នកឬអត់? សូមកុំអោយខ្លួនយើងក្លាយជាអ្នកចំលងCOVID-19 ទៅដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់អ្នក។ក្មេងៗ និងមនុស្សចាស់ប្រឈមខ្ពស់ ហើយអត្រាគ្រោះថ្នាក់ដល់ជិវិតក៏មានកម្រឹតខ្ពស់ដែរ បន្ត ការពារទាំងអស់គ្នា! រក្សា៣កុំ ៣ការពារជានិច្ច។ សូមអរគុណក្រុមគ្រូពេទ្យជួរមុខពីចំងាយ ។
ប្អូនស្រីលោកឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក៏បានបង្ហោះលើ facebook រៀបរាប់អំពីការខិតខំអស់ពីកម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យ ក្នុងនោះក៏បានលើកទឹកចិត្តដល់បងប្រុសទី៤ របស់ខ្លួនដោយថ្លែងយ៉ាងដូច្នេះថា, អ្នកដែលគ្មានសាច់ញាតិជាគ្រូពេទ្យប្រហែលជាមិនយល់ពីអារម្មណ៍មួយនេះឡើយ ។ហេតុនេះហើយទើបពួកខ្ញុំសូមអង្វរចិត្តដល់បងប្អូនទាំងអស់គ្នាថា បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ កុំអោយអ្នកក្លាយជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩ ដល់គ្រួសារអ្នក និងសហគមន៍អ្នក។ ចូលរួមអនុវត្ត “៣កុំ ៣ការពារ” របស់រាជរដ្ឋាភិបាល ដើម្បីកម្ពុជាគ្មានកូវីដ-១៩។ ជាពិសេសជូនពរបងប្រុសទី៤ CHHOEUN BUNNARITH បានជោគជ័យក្នុងភារកិច្ច និងការពារខ្លួនអោយបានខ្ពស់ដើម្បីចៀសផុតពីជំងឺកាចសាហាវមួយនេះ៕
ដោយ៖ សុខ ខេមរា