ព័ត៌មានទាន់ហេតុការណ៍៖

Mbappe សម្រេចចិត្តមិនចូលរួមព្រឹត្តិការណ៍អូឡាំពិក ដើម្បីបន្តលេងឲ្យក្លិប

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះដើម្បីផ្តោតលើអ្វីដែលអនាគតដើម្បីអាជីពជាមួយក្លិបរបស់គាត់នៅ Paris Saint-Germain

ខ្សែប្រយុទ្ធរូបនេះនៅសល់តែឆ្នាំទៀតលើកិច្ចសន្យារបស់គាត់នៅឯ Paris Saint-Germain ហើយកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបReal Madrid

Mbappe ដែលត្រៀមលេងឱ្យបារាំងនៅ Euro ២០២០ នៅខែមិថុនា និងខែកក្កដានឹងអាចចូលលេងកីឡាអូឡាំពិកបាន ព្រោះគាត់មានអាយុក្រោម២៣ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមសារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា កីឡាករវ័យ ២២ឆ្នាំរូបនេះបានប្រាប់សហព័ន្ធបាល់ទាត់បារាំងថាគាត់នឹងមិនអាចចូលទីក្រុងតូក្យូឆ្នាំ២០២០ នៅខែកក្កដា និងខែសីហាបានទេព្រោះគាត់ចង់សម្រេចចិត្តលើអនាគតក្លិបរបស់គាត់។

យោងទៅតាមសារព័ត៌មាន The Athletic បានឲ្យដឹងថា Mbappe បានស្នើសុំប្រាក់ចំនួន៧០០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍ប្រសិនបើគាត់នឹងបន្តនៅឯ Paris Saint-Germain ក្នុងកិច្ចសន្យាថ្មី ៕ ដោយ៖ ភារៈ


ចែករំលែក៖