ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានបង្ហោះលើ facebookផ្លូវការរបស់លោក លើកទឹកចិត្ត ប្អូនប្រុសទី៤ វេជ្ជបណ្ឌិត ឈឿន ប៊ុណ្ណារិទ្ធិ កំពុងស្ថិតក្នុងប្រតិបត្តិការជួរមុខ ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ។
លោកថ្លែងថា, ប្អូនប្រុសទី៤ វេជ្ជបណ្ឌិត ឈឿន ប៊ុណ្ណារិទ្ធិ កំពុងស្ថិតក្នុងប្រតិបត្តិការជួរមុខ ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ស្រុកកោះធំ ខេត្តកណ្តាល។
លោករដ្ឋលេខាធិការបន្តថា, រូបគាត់ និងបងប្អូនក្រុមគ្រូពេទ្យដទៃទៀត ទោះបីហត់នឿយ និងដែលប្រឹងជំនះរាល់ការលំបាក ប៉ុន្តែមិនត្អូញត្អែរនោះឡេីយ ត្បិតជាភារកិច្ច និងបំណងសង្គ្រោះអាយុជីវិតប្រជាជន អោយរួចផុតពីជំងឺដ៏សាហាវនេះ។
ពួកគាត់ ក៏មានក្រុមគ្រួសារ ដែលកំពុងបារម្ភ ហេីយពួកគាត់ នឹងអាចឆាប់បានមកជុំគ្រួសារវិញ ដរាបណា បងប្អូនប្រជាជនគ្រប់រូប រួមគ្នាគោរព និងអនុវត្តតាមវិធានការសុខាភិបាល ប្រឆាំងទប់ស្កាត់ការបន្តរីករាលដាល ជំងឺ កូវីដ-១៩។
សូមជូនពរបងប្អូនក្រុមគ្រូពេទ្យទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្ម 🙏🙏🙏
ដោយក្តីគោរពស្រឡាញ់ ❤️️៕
ដោយ ៖ សិលា