ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជនអាយុ១០ឆ្ឆ្នាំដែលកើតឡើង នៅត្រង់ចំណុចបឹងអន្លក់ ឃុំស្នឹង ស្រុកបាណន់ នាពេលកន្លងមក។
ការឃាត់ជនសង្ស័យខាងលើប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល តាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ។
មន្ត្ត្រីនគរបាលស្រុកបាណន់បានឲ្យដឹងថាជនសង្ស័យឈ្មោះ ម៉ៃ ម៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។បុរសនេះ បានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីឈ្មោះ រ.ស.ច.ខ.រ អាយុ ១០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ក្នុងពេលដែលជនសង្ស័យជិះកង់ឌុបជនរងគ្រោះទៅដោះត្រីមងនៅទីតាំងកើតហេតុខាងលើកាលពីមិនចាំថ្ងៃខែ។
តាមចម្លើយរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យបានចាប់រំលោភខ្លួននាងបានសម្រេចចំនួន៣ដងរួចមកហើយ ហើយក្រោយរំលោភបានសម្រេចម្តងៗ បុរសនេះតែងគំរាមមិនឲ្យប្រាប់អ្នកដទៃទេ បើហ៊ានប្រាប់គេនឹងសម្លាប់នាងចោល។
យ៉ាងណាក្នុងករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ ប្រាថ្នា