ភ្នំពេញ៖ ពិតជាអាសូរណាស់ក្មេងប្រុសម្នាក់ទើបអាយុជាង៣ឆ្នាំត្រូវបានរថយន្តដឹកដែកថយក្រោយចេញពីឃ្លាំងកិនស្លាប់ ខណៈកំពុងរត់លេង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចឃ្លាំងសិប្បកម្មមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះរ៉េត សុពេជ្របញ្ញា ភេទប្រុសអាយុ៣ឆ្នាំ២ខែ ម្តាយឈ្មោះពៅ រតនា មុខរបរធ្វើការគណនេយ្យ កន្លែងកើតហេតុ។ ស្នាក់នៅសង្កាត់ បឹងទំពន់១ ខណ្ឌមានជ័យ។
តាមការរៀបរាប់ពីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា គាត់មានកូនតែម្នាក់ រាល់ថ្ងៃពេលដែលគាត់មកធ្វើការកូនរបស់គាត់ផ្ញេីម្តាយឲ្យជួយមើលថែ តែនៅថ្ងៃកើតហេតុដោយសារតែម្តាយគាត់មិនសូវស្រួលខ្លួន ទើបគាត់យកកូនមកកន្លែងធ្វើការជាមួយ។
សាក្សីបានបន្តថា លុះមកដល់វេលាកើតហេតុកូនរបស់គាត់បានកំពុងលេងនៅខាងមុខឃ្លាំងនិងខាងក្រោយរថយន្តហ៊ីយាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S 1524 បន្ទាប់មកមានបុរសម្នាក់ជាកម្មករធ្វើការទីនោះបានឡេីងបើករថយន្តថយក្រោយចេញពីឃ្លាំងដោយមិនបានមេីលក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ភ្លាមនោះអ្នកបេីកបររថយន្តបង្កបានចុះគេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់យកដាក់ទោសតាមច្បាប់៕ដោយ៖សុខាសែនជ័យ